គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ក្រុមហ៊ុនខនហ្វីរេលទទួលបានពានរង្វាន់ពីក្រសួងកសិកម្មសម្រាប់ផលិតផលប្រហុក

កាលបរិច្ឆេទ: ១៥ ធ្នូ ២០២៥ / កសិកម្ម / Author : ATH Sokren

 ក្រុមហ៊ុនខនហ្វីរេលទើបតែទទួលបានពានរង្វាន់ថ្នាក់ជាតិ «សិប្បកម្មឆ្នើម» ដែលផ្តល់ជូនដល់អង្គភាពផលិត និងកែច្នៃផលិតផលប្រហុក ពីសំណាក់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងក្របខ័ណ្ឌកម្មវិធីប្រកួតប្រជែងឆ្នាំ២០២៥ ស្វែងរកសិប្បកម្មច្នៃប្រហុកល្អជាងគេ។ ពានរង្វាន់ដែលទទួលបានក្នុងនាមលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង នាយកប្រតិបត្តិ គឺជាសញ្ញាទទួលស្គាល់សមត្ថភាពរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ផលិតផលម្ហូបអាហារខ្មែរដ៏ល្បីល្បាញមួយឱ្យឈានដល់កម្រិតស្តង់ដារអន្តរជាតិខ្ពស់បំផុត តាមរយៈការរួមបញ្ចូលគ្នារវាងវត្ថុធាតុដើមទទួលបានមកពីការនេសាទក្នុងស្រុក ការគ្រប់គ្រងអនាម័យ និងសុវត្ថិភាពចំណីអាហារយ៉ាងតឹងរឹង និងវិញ្ញាបនបត្រ HACCPបង្កើតឡើងដោយមានការគាំទ្រពីសំណាក់កម្មវិធី CAPFISHCapture និងអង្គការ UNIDO។ តាមរយៈការកែច្នៃផលិតផលប្រហុកឱ្យក្លាយជាផលិតផលទំនើប ដោយរក្សារសជាតិដើម និងអត្តសញ្ញាណរបស់វា ក្រុមហ៊ុនខនហ្វីរេលបានបង្ហាញពីវិធីសាស្រ្តមួយដែលការកែច្នៃកសិ-ចំណីអាហារក្លាយជាកម្លាំងជំរុញសម្រាប់លើកកម្ពស់បេតិកភណ្ឌម្ហូបអាហារកម្ពុជា សម្រាប់បង្កើតការងារដល់សហគមន៍នៅតាមជនបទ និងសម្រាប់ត្រៀមនាំចេញទៅកាន់ទីផ្សារបរទេសដែលមានការទាមទារខ្ពស់បំផុត ជាពិសេសទីផ្សារអឺរ៉ុប៕